ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
KBP TVONLINE
អាជ្ញាធរខេត្តសៀមរាបថា ខេត្តកំពុងតែជួបកូនរដូវប្រាំង​ដែលធ្វើឱ្យស្រូវប្រជាពលរដ្ឋជាច្រើនហិកតាបាន​ស្វិត និងងាប់ជាបណ្តើរ
Mon,12 August 2019 (Time 11:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 94នាក់)

សៀមរាប ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ -លោក លី សំរិទ្ធ អ្នកនាំពាក្យ និងជាអភិបាលរង​រខេត្តសៀមរាប បាន​ឱ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​១១ ខែសីហាឆ្នាំ២០១៩ថា ខេត្តសៀមរាបកំពុងតែជួបកូនរដូវប្រាំង​ដែលធ្វើឱ្យស្រូវរបស់ប្រជាពលរដ្ឋជាច្រើនហិកតាបាន​ស្វិត និងងាប់ជាបណ្តើរៗ ហើយនៅក្នុងរយៈពេល១សប្តាហ៍ទៀតបើមានភ្លៀងធ្លាក់ស្រូវមួយចំនួនធំអាចសង្គ្រោះបាន ប៉ុន្តែបើភ្លៀងនៅតែមិនបន្តធ្លាក់ទៀតស្រូវជាច្រើនហិកតាអាចនឹងខូចខាតទាំងស្រុង។ លោកបានបន្តឱ្យដឹងថា ស្រុកដែលមាន​ស្រូវរងគ្រោះរាំងស្ងួតច្រើនជាងគេ គឺមានស្រុកពួក ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ។

លោកបន្តថា ពាក់ព័ន្ធគ្រោះរាំងស្ងួតនេះអាជ្ញាធរខេត្តបាន​ប្រើប្រាស់មន្រ្តីជំនាញ​គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវទាំងនោះ ប៉ុន្តែការជួយសង្គ្រោះនេះ គឺបាន​សម្រាប់តែស្រែដែលមានប្រព័ន្ធធារាស្រ្តធំៗនៅជិតតែប៉ុណ្ណោះ។សម្រាប់ស្រែដែលគ្មាន​ប្រភពទឹកនៅជិតយើងមិនអាចជួយបានទេ ដោយមានតែរង់ចាំទឹកភ្លៀងមួយមុខប៉ុណ្ណោះ។ ក្រៅពីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរខេត្តសៀមរាប កន្លងទៅថ្មីនេះក៏បាន​នាំយកស្រូវពូជចំនួន ២៩តោន ទៅចែកជូនដល់ប្រជាកសិករចំនួន ៥៤០គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប ដែលជាស្រុករងគ្រោះរាំងស្ងួតច្រើនជាងគេ។ពូជស្រូវទាំងនេះត្រូវបានចាត់ចែងផលិតដោយកសិដ្ឋានទួលសំរោង មានគុណភាពបន្សុទ្ធពូជមិនទាបជាង ៩៥ភាគរយ ធានាឱ្យការដំណុះគ្រប់គ្រាប់មិនទាបជាង៨០ភាគរយនោះឡើយ។ ពូជស្រូវទាំងនេះនឹងអាចដោះស្រាយបញ្ហាប្រឈមចំពោះគ្រោះធម្មជាតិចំពោះមុខ ដែលជាពិសេសនោះគឺគ្រោះរាំងស្ងួត ដែលជួយធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពស្តារឡើងវិញលើផ្ទៃដីបង្កបង្កើនផលដែលបានខូចខាត។

សូមបញ្ជាក់ថា ខណៈខេត្តសៀមរាបជួបគ្រោះរាំងស្ងួត ប៉ុន្តែមានខេត្តផ្សេងៗទៀតមានគ្រោះទឹកជំនន់ ដូចជា ខេត្តព្រះសីហនុ កោះកុង កំពត មណ្ឌលគិរី និងបណ្តាខេត្តមួយចំនួនទៀត៕ខេត្តសៀមរាបថា ខេត្តកំពុងតែជួបកូនរដូវប្រាំង​ដែលធ្វើឱ្យស្រូវប្រជាពលរដ្ឋជាច្រើនហិកតាបាន​ស្វិត និងងាប់ជាបណ្តើរ

សៀមរាប ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ -លោក លី សំរិទ្ធ អ្នកនាំពាក្យ និងជាអភិបាលរង​រខេត្តសៀមរាប បាន​ឱ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​១១ ខែសីហាឆ្នាំ២០១៩ថា ខេត្តសៀមរាបកំពុងតែជួបកូនរដូវប្រាំង​ដែលធ្វើឱ្យស្រូវរបស់ប្រជាពលរដ្ឋជាច្រើនហិកតាបាន​ស្វិត និងងាប់ជាបណ្តើរៗ ហើយនៅក្នុងរយៈពេល១សប្តាហ៍ទៀតបើមានភ្លៀងធ្លាក់ស្រូវមួយចំនួនធំអាចសង្គ្រោះបាន ប៉ុន្តែបើភ្លៀងនៅតែមិនបន្តធ្លាក់ទៀតស្រូវជាច្រើនហិកតាអាចនឹងខូចខាតទាំងស្រុង។ លោកបានបន្តឱ្យដឹងថា ស្រុកដែលមាន​ស្រូវរងគ្រោះរាំងស្ងួតច្រើនជាងគេ គឺមានស្រុកពួក ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ។

លោកបន្តថា ពាក់ព័ន្ធគ្រោះរាំងស្ងួតនេះអាជ្ញាធរខេត្តបាន​ប្រើប្រាស់មន្រ្តីជំនាញ​គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវទាំងនោះ ប៉ុន្តែការជួយសង្គ្រោះនេះ គឺបាន​សម្រាប់តែស្រែដែលមានប្រព័ន្ធធារាស្រ្តធំៗនៅជិតតែប៉ុណ្ណោះ។សម្រាប់ស្រែដែលគ្មាន​ប្រភពទឹកនៅជិតយើងមិនអាចជួយបានទេ ដោយមានតែរង់ចាំទឹកភ្លៀងមួយមុខប៉ុណ្ណោះ។ ក្រៅពីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរខេត្តសៀមរាប កន្លងទៅថ្មីនេះក៏បាន​នាំយកស្រូវពូជចំនួន ២៩តោន ទៅចែកជូនដល់ប្រជាកសិករចំនួន ៥៤០គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប ដែលជាស្រុករងគ្រោះរាំងស្ងួតច្រើនជាងគេ។ពូជស្រូវទាំងនេះត្រូវបានចាត់ចែងផលិតដោយកសិដ្ឋានទួលសំរោង មានគុណភាពបន្សុទ្ធពូជមិនទាបជាង ៩៥ភាគរយ ធានាឱ្យការដំណុះគ្រប់គ្រាប់មិនទាបជាង៨០ភាគរយនោះឡើយ។ ពូជស្រូវទាំងនេះនឹងអាចដោះស្រាយបញ្ហាប្រឈមចំពោះគ្រោះធម្មជាតិចំពោះមុខ ដែលជាពិសេសនោះគឺគ្រោះរាំងស្ងួត ដែលជួយធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពស្តារឡើងវិញលើផ្ទៃដីបង្កបង្កើនផលដែលបានខូចខាត។

សូមបញ្ជាក់ថា ខណៈខេត្តសៀមរាបជួបគ្រោះរាំងស្ងួត ប៉ុន្តែមានខេត្តផ្សេងៗទៀតមានគ្រោះទឹកជំនន់ ដូចជា ខេត្តព្រះសីហនុ កោះកុង កំពត មណ្ឌលគិរី និងបណ្តាខេត្តមួយចំនួនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តសៀមរាបថា ខេត្តកំពុងតែជួបកូនរដូវប្រាំង​ដែលធ្វើឱ្យស្រូវប្រជាពលរដ្ឋជាច្រើនហិកតាបាន​ស្វិត និងងាប់ជាបណ្តើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលស្រុកអង្គស្នួល ធ្វើការបង្រ្កាបមុខសញ្ញាក្រុមជនសង្ស័យជិះម៉ូតូដេញវាយប្លន់យកម៉ូតូ៥នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប​បាន​បើក​វគ្គ​បំប៉ន​ជំនាញ​អន្តរាគមន៍​ពិសេស ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ម៉ម ពិសិទ្ធ មេជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ កំពុងធ្វើសកម្មភាពប្រព្រឹត្តអំពើពុករលួយ ដោយមិនខ្វល់ពីច្បាប់បន្តិចណាសោះ.............. ()

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយទៀតហើយ !!! លោក កែវ វណ្ណី មេគយខេត្តតាកែវ បង្កើតប្រពន្ធ័អំពើពុករលួយនៅច្រកទ្វារកំពង់ក្រសាំង កំពង់ផែរកំពង់អំពិលទុកចែកប្រយោជន៏គ្នាក្នុងខេត្តតាកែវ........... ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
60 នាក់
សប្តាហ៍នេះ :
231 នាក់
ខែនេះ :
1002 នាក់
3 ខែនេះ :
3002 នាក់
សរុប :
40213 នាក់